www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, July 29, 2022

អំបិល និងថ្នាំដុសធ្មេញ អាចកម្ចាត់មុនក្បាលខ្មៅចេញពីច្រមុះគ្មានសល់

 

មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានស្បែកមុខស្រស់ផូរផង់ គ្មានស្នាមប្រហោង និងគ្មានមុនក្បាលខ្មៅមករំខាននោះឡើយ។ តែសំណាងល្អ អ្នកអាចបង្កើតម៉ាសបិទមុខដោយខ្លួនឯងបាន ហើយមានប្រសិទ្ធភាពអាចកម្ចាត់មុនក្បាលខ្មៅបន្តិចម្តងៗ រហូតទាល់តែបាត់ទាំងស្រុង។

របស់ដែលត្រូវការ៖

- ថ្នាំដុសធ្មេញ (ផ្សំពីជីអង្កាម)

- អំបិល

- ទឹកកក ៣ ទៅ ៤ដុំ (ទឹកកករាងបួនជ្រុង)

ការរៀបចំ៖

- លាយអំបិលជាមួយនឹងថ្នាំដុសធ្មេញនៅក្នុងកូនចានមួយ រហូតដល់រលាយចូលគ្នាសព្វ។

- អនុវត្តត្រង់តំបន់ដែលរងនូវបញ្ហាចំនួន ៥នាទី ដើម្បីឱ្យវាស្ងួត។

- បន្ទាប់មកលាងជ្រម្រះដោយប្រើដុំទឹកកកម៉ាស្សាលើផ្ទៃមុខរបស់អ្នកថ្នមៗ រាងជារង្វង់។ ទឹកកកនឹងជួយបង្រួមរន្ធញើស ហើយការពារមិនឱ្យចេញមុនក្បាលខ្មៅម្តងទៀត។

- ចុងក្រោយប្រើកន្សែងស្អាត មកជូតសម្អាតផ្ទៃមុខរបស់អ្នកចេញ។

សូមប្រយ័ត្ន៖ នៅពេលដែលម៉ាស្សា ត្រូវប្រើទម្ងន់ដៃថ្នមៗ ដើម្បីជៀសវាងការរលាក។ ផ្ទៃមុខរបស់អ្នកអាចក្រហមបន្តិច បន្ទាន់ពីការព្យាបាល ប៉ុន្តែវានឹងត្រលប់មកធម្មតាវិញក្នុងពេលដ៏ខ្លី។ ប្រសិនបើមុខរបស់អ្នកស្ងួត សូមប្រើផលិតផលផ្តល់សំណើច បន្ទាប់ពីអនុវត្តរួច៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages