www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, April 22, 2023

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ និងជូនពរសាសនិកខ្មែរឥស្លាម ដែលបញ្ចប់ពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ និងរីករាយថ្ងៃបុណ្យរ៉យ៉ាហ៊្វីទ្រី

  (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរ និងជូនពរជ័យដល់សាសនិកខ្មែរឥស្លាមក្នុង និងក្រៅប្រទេស រួមទាំងសាសនិកឥស្លាមទូទាំងសកលលោក ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ និងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

«ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជាក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ដោយជោគជ័យ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ សេចក្តីសម្រេច សារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាមបានអនុវត្តតាមការណែនាំរបស់ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាផងដែរ ដែលយើងទទួលបានជោគជ័យដ៏ធំធេងសម្រាប់ជាតិយើង។

ទោះបីយេីងទទួលបានជោគជ័យសមរភូមិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហេីយរាជរដ្ឋាភិបាលទើបបានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ធ្វេីតេស្តរហ័ស សម្រាប់ការជួបជុំក៏ដោយ ក៏ខ្ញុំសូមអំពាវនាវដល់បងប្អូនសុំបន្តលើកកម្ពស់ការប្រុងប្រយ័ត្នអនុវត្ត ការពារ រក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើងឲ្យបានគ្រប់ៗគ្នា»។

សូមជម្រាបថា ការបួសរបស់សាសនាអ៉ីស្លាម មានរយ:ពេល១ខែ ដែលតម្រូវដល់ជនគ្រប់អាយុ គ្រប់លក្ខខណ្ឌទើបអាចបួសបាន ហើយលើកលែងចំពោះជនដែលមិនទាន់គ្រប់លក្ខខណ្ឌជនមានជំងឺ ចាស់ជរា ស្ត្រីមានផ្ទៃពោះ ស្ត្រីមករដូវ អ្នកធ្វើដំណើរជាដើម។

ការបួសនេះមិនមែនជាការធ្វើបាបខ្លួនឯងនោះ ពោលគឺជាការសមាធិសតិអារម្មណ៍ដ៏វិសេសបំផុត ឲ្យចេះស្គាល់ពីទុក្ខលំបាកអត់ឃ្លានរបស់អ្នកក្រ ឲ្យចេះស្រលាញ់ និងជួយអ្នកក្រជាដើម៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages