www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, December 8, 2023

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Beijing Urban Construction Group Co., Ltd

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣ លោល ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Beijing Urban Construction Group Co., Ltd. (BUCG) ដឹកនាំដោយ លោក Li Daosong ប្រធានក្រុមហ៊ុន BUCG International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

ជំនួបនារសៀលនេះ គឺបានធ្វើឡើងដើម្បីពង្រឹងកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន BUCG ពាក់ព័ន្ធនឹងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់-ទឹកស្អាត នៅតាមបណ្តាខេត្ត-ក្រុងគោលដៅ ក៏ដូចជាការការចូលរួមសហការជាមួយ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស សំដៅរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគន្លឹះអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។

លើសពីនេះ គឺដើម្បីជាការចូលរួមរឹតបន្តឹងចំណងការទូតកម្ពុជា-ចិន ដោយក្នុងឆ្នាំ២០២៣នេះ ជាខួបលើកទី៦៥ ព្រមទាំងត្រូវបានប្រសិទ្ធនាមថា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ផងដែរ។

សូមជម្រាបដែរថា៖ គណៈប្រតិភូក្រុមហ៊ុន Beijing Urban Construction Group Co., Ltd. (BUCG) ក៏បានទទួលការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលជួបសម្តែងការគួរសម កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នេះដែរ។

នៅក្នុងជំនួបនោះសម្តេចធិបតី បានគាំទ្រចំពោះគម្រោងបណ្តុះបណ្តាលធនធានមនុស្ស និងបានជំរុញឱ្យក្រុមហ៊ុនបន្តនាំយកនូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីចូលរួមចំណែកនៅក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការផ្គត់ផ្គង់ទឹកស្អាត ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា ព្រមជាមួយនឹងការលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាព ក្នុងការពង្រីកការវិនិយោគនៅក្នុងវិស័យសក្តានុពលផ្សេងទៀត ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាដើម៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages