www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, December 25, 2023

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បិទវគ្គវគ្គបណ្ដុះបណ្ដាលស្តីពី «ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល»

(ភ្នំពេញ)៖ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវគ្គបណ្ដុះបណ្ដាលស្តីពី «ភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល» ជូនដល់ថ្នាក់ដឹកនាំដែលមានមុខតំណែងចាប់ពីអនុប្រធាននាយកដ្ឋានរហូតដល់រដ្ឋលេខាធិការ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៣០នាក់ ស្រីចំនួន ១២នាក់ មកពីក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី និងបណ្ឌិត្យសភានគរបាលកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងពង្រឹងសមត្ថភាព និងទស្សនទានបន្ថែមជូនដល់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា អំពីការវិវត្តនៃបច្ចេកវិទ្យាឌីជីថលគាំទ្រដល់ដំណើរបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈ ការកំណត់អត្តសញ្ញាណព័ត៌មាន និងការការពារឯកជនភាព​ ជាដេីម។

វគ្គបណ្ដុះបណ្ដាល​នេះជាផ្នែកមួយនៃផែនការសកម្មភាពសំខាន់ៗ​ របស់ក្រសួងប្រៃសណីយ៍និងទូរគមនសគមន៍ក្នុងការកសាងសមត្ថភាពធនធានមនុស្សដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages