www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, January 2, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារអបអរសាទរដល់ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មករនយោជិត ដែលដំឡើងចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ បានចេញសារអបអរសាទរចំពោះប្រាក់ឈ្នួលអប្បបរមាថ្មី ២០៤ដុល្លារ សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ដែលចាប់ផ្តើមដំឡើងចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ។

តាមរយៈបណ្តាញសង្គម សម្តេចបានលើកឡើងដូច្នេះថា៖ «អបអរសាទរ! ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ បងប្អូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ ក្នុង ១ខែ គឺកើនជាងខែធ្នូ ឆ្នាំ២០២៣ ចំនួន៤ដុល្លារអាមេរិក»។

ចាប់ពីឆ្នាំ២០២៤នេះតទៅ កម្មករកម្មការិនីទាំងអស់នឹងទទួលបានប្រាក់ឈ្នួលគោល២០៤ដុល្លារក្នុងមួយខែតាមសេចក្តីសម្រេចរបស់ សម្តេចនាយករដ្ឋមន្ត្រីដែលបានបន្ថែមចំនួន២ដុល្លារលើទឹកប្រាក់២០២ដុល្លារដែលសម្រេចដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាដែលបោះឆ្នោតជ្រើសរើសបន្ថែម២ដុល្លារលើប្រាក់ខែគោលចំនួន២០០ដុល្លារនៅឆ្នាំ២០២៣។

ក្រៅពីប្រាក់ឈ្នួលគោល២០៤ដុល្លារហើយនោះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិត ទទួលបានកន្លងមក ត្រូវបាន រក្សាទុកនៅដដែល ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោង ដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់ រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាមេរិក ដល់ ១១ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បញ្ជាក់ថា ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២១ (ពីររយ ម្ភៃមួយ) ដុល្លារអាមេរិក ដល់ ២៣២ (ពីររយសាមសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រៅពីការដំឡើង ប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងបន្តខិតខំសហការគ្នាដើម្បីកាត់បន្ថយ បន្ទុកចំណាយនានារបស់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages