www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, January 11, 2024

អភិបាលខេត្ដកែប ចុះពិនិត្យស្ថានភាពទឹក តាមបណ្តាទំនប់សំខាន់ៗទូទាំងខេត្ត​ ដើម្បីត្រៀមបម្រុងទុក សម្រាប់ប្រើប្រាស់​ និងស្រោចស្រពផលដំណាំនានា ​ក្នុងរដូវប្រាំង​


(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្ដកែប នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពទឹក តាមបណ្តាទំនប់សំខាន់ៗទូទាំងខេត្ត​ ដើម្បីត្រៀមបម្រុងទុក សម្រាប់ប្រើប្រាស់​ និងស្រោចស្រពផលដំណាំនានា របស់​បងប្អូន​ប្រជាកសិករ ​ក្នុងរដូវប្រាំង​នេះ។

ការចុះត្រួតពិនិត្យនេះ ដោយមានការណែនាំពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីឲ្យក្រសួងស្ថាប័នអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលក្នុងការត្រៀមទុក កុំមានការខ្វះខាត ស្របពេលដែលខេត្ដមួយចំនួន មានការខ្វះខាតទឹកប្រើប្រាស់ ហើយក៏មានការណែនាំប្រជាកសិករផ្អាកធ្វើស្រែប្រាំង។

លោកអភិបាលខេត្ដកែប ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ដ្រីជំនាញ ចុះផ្សព្វផ្សាយ និងយកចិត្ដទុកដាក់មើល អំពីទឹកនៅតាមទំនប់ ដើម្បីរក្សាទឹកទុក សម្រាប់ប្រើប្រាស់ស្រោចស្រពផលដំណាំ របស់ប្រជាកសិករក្នុងរដូវប្រាំង ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ផងដែរ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages