www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, January 12, 2024

#ករណីផ្ទុះអាវុធមួយគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤

ហេតុការណ៍នេះ កើតឡើង នៅក្នុងភូមិទួលលាភ សង្កាត់ស្នោ ដោយប្រជាពលរដ្ឋនៅ ក្នុងភូមិឃុំ រាយការណ៍មកថាមានករណីផ្ទុះអាវុធ មួយគ្រាប់ ដោយបុរសម្នាក់គេស្គាល់ អត្តសញ្ញាណថា ជាសមត្ថកិច្ច បានផឹកស៊ីស្រវឹង បង្កើតជាអំពើហិង្សា ទាញកាំភ្លើងបាញ់ មួយគ្រាប់ និងបានវាយ ទៅដល់ជនរងគ្រោះ ម្នាក់ដែលដែលប្រជាពលរដ្ឋអះអាងថា: មានសតិមិនគ្រប់ បណ្ដាលឲ្យបែ..ក..ក្បាល..ហូ..រឈា..ម ស្រោចខ្លួន.។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបញ្ជាក់ថា បុរសដែលជាជនរងគ្រោះ ត្រូវបានអ្នកស្រុក អ្នកភូមិដឹងថា គាត់មាន សតិមិនគ្រប់ ហើយក៏ជាមនុស្ស ស្លូតត្រង់ពុំដែលមានជម្លោះ ជាមួយអ្នកណាឡើយ

តែបែរជាអកុសល ជួបនឹងមន្ត្រីសមត្ថកិច្ច ដែលស្រវឹងស្រាជោគជាំ បង្កើននូវអនុភាពនិងអំណាចខ្លួនឯង ហ៊ានទាញកាំភ្លើងបាញ់ចំនួនមួយគ្រាប់ នឹងប្រើប្រាស់អំពើហិង្សាទៅដល់ជនរងគ្រោះ នេះបើតាម សេចក្ដីរាយការណ៍ បន្ថែមទៀតថា បុរសម្នាក់នេះតែងតែបបង្កើតនូវអំណាចខ្លួនឯង ដោយគ្មានថ្នាក់លើហ៊ាននោះឡើយ បានជាបុរសម្នាក់នេះគ្មានខ្លាចញញើតនិងច្បាប់ទាល់តែសោះ។


អង្គភាពផ្សារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមអង់ហេតុនិងប្រភពច្បាស់លាស់ពីប្រជាពលរដ្ឋ..។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages