www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, January 5, 2024

លោក ហេង សួរ៖ ការដាក់ផ្ទាំង «Tourist Visa, Employment is not permitted» នៅច្រកអន្តរជាតិជាការពួតដៃរួមគ្នាទប់ស្កាត់ការជួញដូរមនុស្សក្រោមរូបភាពមកធ្វើការនៅកម្ពុជា

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧នេះ បានសហការគ្នាទប់ស្កាត់បទល្មើសជួញដូរមនុស្សមកកាន់កម្ពុជាដោយការដាក់ផ្ទាំងអក្សរជាភាសាអង់គ្លេសថា «Tourist Visa, Employment is not permitted» ដែលអាចប្រែសម្រួលបានថា ទិដ្ឋាកាទេសចរណ៍មិនអនុញ្ញាតឱ្យធ្វើការនៅប្រទេសកម្ពុជាបានទេ។

ដើមចមដែលធ្វើឱ្យមានការដាក់ផ្ទាំងអក្សនេះ គឺត្រូវបានធ្វើឡើងក្រោយសំណើររបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅកាន់ក្រសួងមហាផ្ទៃដែលគ្រប់គ្រងអគ្គនាយកដ្ឋានជំនាញដើម្បីដាក់ផ្ទាំងអក្សរ «Tourist Visa, Employment is not permitted» នៅតាមច្រកអន្តរជាតិទាំងអស់របស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីដដែល។

លោកបន្ថែមថា «នេះជាយន្តការថ្មីមួយដែលធ្វើឱ្យគ្រប់ជនបរទេសដែលត្រូវបានលួងលោម និងបោកបញ្ឆោត ហើយមិនដឹងថាទិដ្ឋាការបស់គាត់មិនត្រូវបានអនុញ្ញាតឱ្យមកធ្វើការនៅប្រទេសកម្ពុជាដោយស្របច្បាប់ ជាពិសេសនោះ គាត់ងាយស្រួលប្តឹងទៅប៉ូលីសអន្តោប្រវេសន៍ដែលនៅក្បែរគាត់ ហើយអាចចាប់ឧក្រិដ្ឋជននៅទីនោះតែម្តង»។

បើតាមលោករដ្ឋមន្ត្រីក្រសួងការងារ ការធ្វើបែបនេះ ដើម្បីកុំឱ្យឧក្រិដ្ឋជនអាចបោកប្រាស់ជនបរទេសមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់បានតទៅទៀត ហើយការដាក់នេះ ក៏បង្ហាញទៅជនរងគ្រោះថាជនបរទេសនោះ ត្រូវបានគេបោកបញ្ឆោត។

ទោះបីជាបែបណាក៏ដោយ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់តាំងពាក្យនេះ បានបញ្ជាក់ពីឆន្ទៈនិងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបរវធិតី ហ៊ុន ម៉ាណែត ចង់បង្ក្រាបឱ្យបានទាំងស្រុងនូវបទល្មើសនេះនាពេលអនាគតបើទោះណាបញ្ហានេះត្រូវការពេលវេលា ដោយសារជាបញ្ហាជាសកលក៏ដោយ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages