www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, February 5, 2024

ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំផែនការសកម្មភាពឆ្នាំ ២០២៤-២០២៨ របស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ

តាកែវ៖ ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំផែនការសកម្មភាពឆ្នាំ ២០២៤-២០២៨ របស់ ស.ស.យ.ក. ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោកអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ លោកប្រធាន អនុប្រធាន ស.ស.យ.ក. ក្រុង ស្រុក ក្រុមការងារបម្រើការនៅតាមមន្ទីរអង្គភាព និងលេខាធិការដ្ឋាន ស.ស.យ.ក. ខេត្តតាកែវ។

កិច្ចប្រជុំនេះបានពិនិត្យនិងពិភាក្សាទៅលើការរៀបចំផែនការសកម្មភាពឆ្នាំ ២០២៤-២០២៨ ដែលស្របតាមយុទ្ធសាស្ត្រទាំង១០ នៃផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងឱកាសនេះដែរ ឯកឧត្ដមប្រធាន ក៏បានជំរុញដល់គ្រប់រចនាសម្ពន្ធចំណុះ ស.ស.យ.ក. ខេត្តតាកែវ ទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមចំណែកក្នុងការបញ្ចប់ការរៀបចំផែនការសកម្មភាពនេះ ក៏ដូចជាការចូលរួមអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៤-២០២៨ នេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ ផែនការសកម្មភាពនេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តសកម្មភាពនានាឈានទៅសម្រេចជោគជ័យ ក្នុងការប្រែក្លាយ ស.ស.យ.ក. ខេត្តតាកែវ ឱ្យទៅជាកម្លាំងចលករស្នូល និងជាស្ថាប័នគំរូក្នុងការប្រមូលផ្តុំយុវជន ដែលប្រកបដោយថាមពល សក្តានុពល ផលិតភាព និងឆន្ទៈមោះមុត ក្នុងការចូលរួមចំណែកជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចលនាជំរុញលើកទឹកចិត្ត និងបំផុសស្មារតីដល់យុវជន និងស្រទាប់មហាជនទូទៅក្នុងការធ្វើឱ្យប្រសើរឡើងនូវផ្នែកសេដ្ឋកិច្ច លើកតម្កើង និងផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូរផង់ និងប្រពៃណី របស់ជាតិយើង ព្រមទាំងបំផុសយុវជនឱ្យចូលរួមក្នុងសកម្មភាពផ្នែកសង្គម និងមនុស្សធម៌កាន់តែទូលំទូលាយបន្ថែមទៀត។

ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធានអង្គប្រជុំ ក៏បានជំរុញការដាក់ឱ្យប្រើប្រាស់ថ្នាលឌីជីថលសម្រាប់គ្រប់គ្រងការងារ ដែលជាការចូលរួមរបស់យុវជនខេត្តតាកែវនៅក្នុងការជំរុញបរិវត្តកម្មឌីជីថល រួមចំណែកបង្កើនសមត្ថភាពក្នុងការចាប់យកបច្ចេកវិទ្យាថ្មីៗមកប្រើប្រាស់ ពន្លឿនប្រសិទ្ធភាព គុណភាពការងារ និងជាការអភិវឌ្ឍសមត្ថភាព ផ្ដល់ឱកាសដល់យុវជនឱ្យក្លាយជាពលរដ្ឋឌីជីថល និងអាចមានសមត្ថភាពការប្រកួតប្រជែងខ្ពស់នៅក្នុងបរិបទឌីជីថល។













No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages