www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, May 11, 2024

ឯកឧត្តមនៃភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួប 10 ឆ្នាំនៃការបង្កើតកាសែតខ្មែរ ថាមស៍។




 នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមនេតភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញចូលរួមជាអធិបតីប្រារព្ធខួប ១០ ឆ្នាំនៃការបង្កើតកាសែតខ្មែរ ថាមស៍ រហូតមកដល់ពេលនេះ សារព័ត៌មានបោះពុម្ពជាភាសាអង់គ្លេសមានតែមួយគត់ក្រោយកាសែតភ្នំពេញ ប៉ុស្តិ៍ភាសាខ្មែរនិងអង់គ្លេសប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ និងបន្តការផ្សព្វផ្សាយរបស់ខ្លួននៅលើអនឡាញ។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទំនើបកើនឡើង បង្កើតឱ្យមានការប្រកួតប្រជែង ជាមួយវិបត្តិហិរញ្ញវត្ថុ ការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម និងភាពសម្បូណ៌បែបនៃខ្លឹមសារ និងមធ្យោបាយទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលនិងទំនើប ជាដើមចមនៃការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយបុរាណដូចជាកាសែត វិទ្យុ និងទូរទស្សន៍។ ការធ្វើសមាហរណកម្ម និងបរិវត្តកម្មក្នុងបរិបទឌីជីថលសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរុាណជាភាពចាំបាច់ រួមជាមួយការបង្កើនគុណភាពព័ត៌មាន គុណភាពវិជ្ជាជីវៈដើម្បីប្រសិទ្ធភាពនៃការប្រកួតប្រជែង និងបន្ស៊ាំនឹងការប្រែប្រួលនៃបច្ចេកវិទ្យា។ 


រូបថតដោយ ខ្មែរថាមស៍ 

ផ្សព្វផ្សាយបន្ត ដោយ ជ្រៃកោងប៉ុស្តិ៍










No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages