www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, May 20, 2024

សម្រែកត្រហ៊ោយំ របស់ជីដូន និងឪពុកម្ដាយ យំស្ដាយស្រណោះ កូនប្រុស ស្រី ដែល បានបាត់បង់ អាយុជីវិត្ត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រ បង្កឡើងដោយថយន្ត ម៉ាកនីសាន់បែនដឹកដី កែឆ្នៃដាក់ទ្រុង ដឹកកម្មកររោងចក្រ ដែលមានបំពាក់ស្លាកលេខ តាកែវ 3A-26 08 បានបុករះម៉ូតូចំនួនពីរគ្រឿង ពេញទំហឹងបណ្ដាលឱ្យសិស្សសាលា ដែលជិះម៉ូតូចេញពីរៀនគួរបណ្ដើរគ្នា ពីនាក់ ស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ

 



សម្រែកត្រហ៊ោយំ របស់ជីដូន និងឪពុកម្ដាយ យំស្ដាយស្រណោះ កូនប្រុស ស្រី ដែល បានបាត់បង់ អាយុជីវិត្ត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រ បង្កឡើងដោយថយន្ត ម៉ាកនីសាន់បែនដឹកដី កែឆ្នៃដាក់ទ្រុង ដឹកកម្មកររោងចក្រ ដែលមានបំពាក់ស្លាកលេខ តាកែវ 3A-26 08 បានបុករះម៉ូតូចំនួនពីរគ្រឿង ពេញទំហឹងបណ្ដាលឱ្យសិស្សសាលា ដែលជិះម៉ូតូចេញពីរៀនគួរបណ្ដើរគ្នា ពីនាក់ ស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ យ៉ាងអាណោចអធម្មម្នាក់ និងម្នាក់ ទៀតស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។


ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ នៅវេលាម៉ោង ១៩:និង ០០ នាទីយប់ ស្ថិតនៅភូមិ ពៃ ឃុំ ត្នោត ស្រុកបាទីខេត្ត តាកែវ.។ 


ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុបានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ក្រោយកើតហេតុ រថយន្តបង្ក បានបើកគេចចេញពីទីតាំងកើតហេតុ បាត់ស្រមោល ដោយមិនមានទំនួលខុសត្រូវនោះទេ។  


ប្រភពដដែលបានបន្តថា ភ្លាមៗនោះ គេឃើញមានកម្លាំង សមត្ថកិច្ច បានចុះទៅដល់ទីតាំង កើតហេតុ និងបាន យកម៉ូតូជនរងគ្រោះទាំងពីរគ្រឿង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី។  

សូមបញ្ជាក់ផងដែរថានរថយន្តបង្កដែលគេចចេញពីទីតាំងកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងស៊ើបអង្កេត រកអត្តសញ្ញាណតាមរយៈកាមេរ៉ាសុវត្ថិភាព ការ៉ាសសាំង ក្បែរនិងទីតាំងកើតហេតុ  ទើបអាចស្វែងរករថយន្តបង្ក ដែលម្ចាស់បានយកទៅលាក់ទុក នៅដីឡូតិ៍មួយកន្លែង ដើម្បីយកមករក្សាទុករង់ចាំការដោះស្រាយ តាមប្រព័ន្ធផ្លូវច្បាប់  សូមបញ្ជក់បន្ថែម រហូតមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ឃាត់ខ្លួន តៃកុងរថយន្តដែលជាជនបង្ក មកចូលខ្លួនដោះស្រាយ ទៅតាមនីតិវិធីច្បាប់នៅឡើយទេ ។


ហើយជនបង្កកំពុងតែនៅក្រៅឃុំ និងដើរហើរយ៉ាងសេរី ថែមទៀតផង អាណាព្យាបាលរបស់ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតទាំងពីរនាក់ទាំង ស្នើសុំទៅដល់ព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ និង ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសសម្ដេច បវរធិបតីហ៊ុនម៉ាណែត និង  រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត សសុខា ព្រមទាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ មេត្តាជួយរកយុត្តិធម៌ឱ្យពួកគាត់ ជាឪពុកម្ដាយ របស់ជនរងគ្រោះដែលជាសិស្សសាលាទាំងពីរនាក់នេះផង។


ព្រោះពួកគាត់អស់ជំនឿ..ទៅលើ អធិការដ្ឋាននគរបាលស្រុកបាទី ដែលអូសបន្លាយ សំណុំរឿងរបស់ពួកគាត់អស់រយៈពេលជាច្រើនខែមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ទទួលបានព័ត៌មានពីសាលាដំបូងខេត្តតាកែវ ថាសំណុំរឿងរបស់ពួកគាត់ខុសប្រក្រតី ដោយមិនដូចការចេញផ្សាយរបស់អធិការដ្ឋាននគរបាលស្រុកបាទីចេញផ្សាយនៅថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២៤ បានបញ្ជាក់ច្បាស់ៗថា កាលពីថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២៤ នៅវេលាម៉ោង ១៩:០០នាទីយប់នៅលើផ្លូវខេត្តលេខ ១២៣ ចន្លោះគីឡូម៉ែត្រ ៧-៨ ស្ថិតក្នុងភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រមួយកើតឡើង វាងរថយន្ត និងម៉ូតូនិងម៉ូតូទិសដៅបញ្ច្រាសគ្នាពីលិចទៅកើតបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

ប្រភពពីអាណាព្យាបាល ជនរងគ្រោះទាំងពីរនាក់បានប្រាប់មកអង្គភាពព័ត៌មានយើងថាក្រោយពេល សំណុំរឿងរបស់ពួកគាត់បានអូសបន្លាយរយៈពេលជាយូរមក ពួកគាត់បានទៅសាកសួរព័ត៌មាន នៅឯសាលាដំបូងខេត្តតាកែវ និងបានទទួលព័ត៌មានថា សំណុំរឿងរបស់ពួកគាត់ ដែលអធិការដ្ឋាននគរបាលស្រុកបាទីបានបញ្ជូនរបាយការណ៍មកសាលាដំបូងខេត្តតាកែវ។

ត្រូវបានប្រែក្លាយពីរថយន្តបុកម៉ូតូ។ ទៅជាម៉ូតូបុកម៉ូតូទៅវិញ។   ដែលវាខុសពីការ ចុះផ្សាយរបស់អធិការដ្ឋាននគរបាលស្រុកបាទី ចេញផ្សាយផេកផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកបាទីកាលពីថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២៤ កន្លងទៅ។


.ដែលជាហេតុធ្វើឲ្យពួកគាត់ ជាជនរងគ្រោះបាត់បង់នៅជំនឿចិត្ត មិនទទួលបានភាពយុត្តិធម៌ពីអធិការរដ្ឋាននគរបាលស្រុកបាទី នោះទេ។


ពួកគាត់ដាក់ការសង្ស័យថាអធិការដ្ឋាននគរបាលសរុបបាទី អាចនឹងទទួលបានលាបសក្ការៈណាមួយពីម្ចាស់រថយន្ត ដែលជាជនបង្កហើយមើលទៅ។ បានជាអធិការដ្ឋាននគរបាលស្រុកបាទី មិនឃាត់ខ្លួនតាកុងរថយន្ត ដែលជាជនបង្កនោះទេ ថែមទាំងកែសំណុំរឿងពីរថយន្តបុកម៉ូតូទៅជាម៉ូតូបុកម៉ូតូ។ដើម្បីរាយការណ៍ជូនទៅព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវទៅវិញ។


ដោយក្តីអស់សង្ឃឹម និងរងនៅភាពអយុត្តិធម៌ពួកគាត់ ទទូចស្នើសុំ កិច្ចអន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ និងឯកឧត្តមសន្តិប ណ្ឌិត សសុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាពិនិត្យទៅលើសំណុំរឿង របស់ពួកគាត់ផង។

ដើម្បីពួកគាត់ទទួលបាននូវយុត្តិធម៌និងស្ងប់ចិត្តបាន ជ្រកក្រោមម្លប់សន្តិភាព យ៉ាងត្រជាក់ត្រជុំក្រោមការដឹកនាំរបស់សម្ដេច បវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាទិការទី ៧ ក្រោមការដឹកនាំដល់ឈ្លាសវៃប៉ិនប្រសប់

របស់សម្ដេចផងទៀន។















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages