www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, August 2, 2024

បទល្មើសយ៉ាងពាសពេញផ្ទៃទន្លេក្នុងដែនទឹកខេត្តកំពង់ធំ នារដូបបិតនេសាទនេះ មិនមានឃើញជំនាញពាក់ព័ន្ធណា ចុះបង្ក្រាប និងទប់ស្កាត់ ប្រពលរដ្ឋ ជាអ្នកនេសាទ ជាលក្ខណៈគ្រួសារ ដាក់មង ចងសន្ទូច មានការងឿងឆ្ងល់ តើមានអ្វីបិទបាំង.....

 



ខេត្តកំពង់ធំ÷ ក្រោយពីទទួលបានព័ត៌មាន ខ្សឹបប្រាប់ ពីប្រជាពលរដ្ឋ ក្រុមការងារសារព័ត៌មានរបស់យើងបានចុះទៅផ្ដិតយករូបភាពជាក់ស្ដែង ដល់ទីតាំងបទល្មើស ដែលកំពុងកើតមាន យ៉ាងពេញបន្ទុក នៅក្នុងរដូវបិទនេសាទនេះ មានទាំងរបាំងណរ៉ាវវេងៗ ហួសពីការអនុញ្ញាតក្នុងរដូវបើកទៅទៀត ហើយរបាំងក្រឡាញ់ញឹក រាប់រយខ្សែ ព្រមទាំងមានក្រុមអ្នកដាក់លបកែច្នៃ ហៅថាលបព្រើស១០០ ជាច្រើនក្រុម មកពីតំបន់ផ្សេងៗ មានអ្នកមកពីខេត្តកំពង់ឆ្នាំង និងអ្នកខេត្តកំពង់ធំ និងមានក្រុមទូក កាវលៀសជាច្រើនទូក ពេញផ្ទៃទន្លេ ដែលទូកខ្លះមកពីខេត្តពោធិ៍សាត់ និងទូកខ្លះទៀតមកពីខេត្តកំពង់ឆ្នាំង កំពុងធ្វើសកម្មភាពយ៉ាងរំភើយ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ហើយទីតាំងបទល្មើសទាំង អស់នេះ មានចាប់ ពីចំណុចអូរតាសោម . ចំំណុចចុងព្រែក ខ្សាច់ . ចំណុចក្រឡុកបាយ ក្អែក . ចំណុចចុងអ៊ូ . ចំ ណុចមុខទ្វាបឹង . និងចំណុចផ្សោត រហូតទៅទល់នឹងភូមិបាទាល់ ជាប់និងព្រុំប្រទល់ឃុំពាមបាង ស្រុកស្ទូង ខេត្តកំពង់ធំ ។


ពាក់ព័ន្ធនឹងចំណុចបទល្មើសខាងលើនេះប្រភពពីប្រជាពលរដ្ឋដដែលបានឱ្យដឹងថាមានអ្នកសារព័ត៌មានជាអ្នករត់ការផង និងមេការម្ចាស់របាំង ដែលជាប្រធានសហគមន៍ប្រចាំភូមិផាត់សណ្ដាយ ជាអ្នករត់ការ បិទមាត់ជំនាញពាក់ព័ន្ធ ផ្នូរនិងមិនបង្ក្រាប ប្រជាពលរដ្ឋ សូមស្នើ ដល់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ហ្នឹងឯកឧត្តមអភិបាលខេត្តដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ជួយពិនិត្យនិងដាក់អធិការកិច្ច ទប់ស្កាត់បទល្មើសទាំងនេះផងក្នុងរដូវបិទនេសាទ ពាក្យស្នើសុំទាំងអស់នេះគឺប្រជាពលរដ្ឋបានលើកឡើងមកអង្គភាពសារព័ត៌មានរបស់យើងដែលបានចុះទៅដល់ទីតាំងបទល្មើសផ្ទាល់ទាំងអស់នោះ។

គួរបញ្ជាក់ផងដែរថាកន្លងមកថ្មីៗនេះប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារាជរដ្ឋាភិបាលទាំងមូល បានប្រឹងប្រែងនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់រាល់បទល្មើសក្នុងរដូវបិទនេសាទ ប៉ុន្តែជាក់ស្ដែងគឺបទល្មើសនៅតែមានកើនឡើង ជាលំដាប់ ក្នុងតំបន់ចំណុចខាងលើនេះ ដោយគ្មានការអន្ថយនោះឡើយ ហើយប្រជាពលរដ្ឋក៏បានងឿងឆ្ងល់ថាមន្ត្រីពាក់ព័ន្ធទប់ស្កាត់បទល្មើសហេតុអ្វីបណ្ដែតបណ្ដោយឲ្យមានឧបករណ៍ល្មើសបែបនេះ នៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន នេះជាការត្រូវរូវគ្នាជាប្រព័ន្ធហើយមែនទេ បានជាមិនបង្ក្រាបឬក៏ហាមឃាត់ បែរជាកើនឡើងទៅវិញក្នុងរដូវបិទនេសាទនេះ។

ការចុះផ្សាយស្ដីពីបទល្មើសនេសាទខាងលើនេះ យើងខ្ញុំជាអ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងបង្ហាញការពិតជូនថ្នាក់ដឹកនាំ តាមអ្វីដែលជាការរាយការណ៍ និងការស្នើសុំ របស់ប្រជាពលរដ្ឋ ជាអ្នកនេសាទ ជាលក្ខណៈគ្រួសារ តែប៉ុណ្ណោះអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយ រៀងរាល់ធ្វើការតាមរបបសារព័ត៌មាន នៃកម្ពុជា ។ សូមអរគុណ










No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages