www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, December 22, 2024

ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបប្រជាពលរដ្ឋ ជាប្រជានេសាទ ក្នុងស្រុកក្រគរ

 





ខេត្តពោធិ៍សាត់÷ ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបប្រជាពលរដ្ឋប្រជាសាទ អមដំណើរដោយ ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ទ អភិបាលស្រុកក្រគរ នាយខណ្ឌរដ្ឋបាលជលផលពោធិសាត់ នាយផ្នែករដ្ឋបាលជលផលក្រគរ នាយ-នាយរងសង្កាត់កំពង់លួង កងរាជអាវុធហត្ថខេត្ត ស្រុកក្រគរ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលស្រុកក្រគរ មេឃុំ-ប៉ូលីសប៉ុស្តិ កំពង់លួង បានចុះជួបប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ដើម្បីពិនិត្យស្ថានភាព និងស្តាប់សំណូមពររបស់ប្រជានេសាទនៅឃុំកំពង់លួង ស្រុកក្រគរ។

ក្នុងនោះផងដែរ ឯកឧត្តមបានណែនាំ និងសំណូមពរដល់ប្រជានេសាទទាំងអស់ ចូលរួមអនុវត្តតាមច្បាប់បានកំណត់ ដេីម្បីឱ្យមច្ឆាជាតិយេីងនៅតែសម្បូរតជំនាន់ កុំធ្វេីការនេសាទខុសច្បាប់ បំផ្លាញពូជមច្ឆាជាតិដេីម្បីផលប្រយោជន៍រយៈពេលខ្លី តែខាតបង់បង់ផលប្រយោជន៍រយៈពេលវែង។








No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages