www.kpchotnews.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, December 25, 2024

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិ បត្តិការសឹករងកំពង់ឆ្នាំង ដឹកនាំកម្លាំង ធ្វើរបងជុំវិញបន្ទាយ





កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយ-ពលទាហាន ក្នុងទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ធ្វើការអូសបន្លាលួស ធ្វើរបងតាមបណ្តោយផ្លូវបេតុង ព័ទ្ធជុំវិញបន្ទាយ ដើម្បីកែលំអសោភ័ណភាព និង បង្កើនសុវត្ថិភាព ក្នុងទីបញ្ជាការ ។

ចំពោះផ្លូវបេតុង០១ខ្សែនេះ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានឲ្យដឹងថា ដោយមានការស្នើសុំពីប្រជាពលរដ្ឋជាង៤០គ្រួសារ ដែលរស់នៅជាប់នឹងរបងបន្ទាយ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលពុំមានផ្លូវចេញចូលផ្ទះ និង ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អង្គភាពបានផ្តល់ដីសម្រាប់ធ្វើផ្លូវបេតុងជូនពួកគាត់ បង្កភាពងាយស្រួលដល់ការចេញចូលគេហដ្ឋាន ដែលមានប្រវែងបណ្តោយ៤២០ម៉ែត្រ និង ទទឹង៤ម៉ែត្រ ។        

ក្រោយពីទទួលបានផ្លូវបេតុង ០១ខ្សែនេះ ប្រជាពលរដ្ឋជាង៤០គ្រួសារនេះ មានការសាទរ និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលបានផ្តល់ដីធ្វើផ្លូវដល់ពួកគាត់ ដែលជួបផលវិបាកគ្មានផ្លូវចេញចូលជាយូរមកហើយ និង សូមគាំទ្រយ៉ាងពេញទំហឹង នូវគោលនយោបាយដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី និង សូមគាំទ្រ សម្តេច ជានាយករដ្ឋមន្ត្រី នៃកម្ពុជា គ្រប់ៗអាណត្តិជាបន្តទៀត ។












No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages